Monday, August 1, 2011

កំណាព្យ

អ្នក​ព្រះ​ភិរម្យ​ភាសា​អ៊ូ​ខ្ញុំ​បង្គំ​នឹក​គុណ​
ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​ជា​មុន​គុណ​គាប់​មហា​ធ្ងន់​

មាតាបិតា ។​
ឧបជ្ឈាយ៍​ជាធំ​កាល​ចាប់ដៃ​ខ្ញុំ​ឲ្យ​ធម៌​កេ​សា​
អនុសា​វន​ព្រះ​កម្មវាចា​គុណ​តូ​អក្ខ​រា​

ទាំង​សាមសិប​បី ។​
ខែចេត្រ​ឆ្នាំច​ចត្វា​ស័ក​ក​ក​គិត​កាព្យ​ថ្មី​
លើក​ច្បាប់​ប្រដៅ​កូនចៅ​ប្រុស​ស្រី​តូចក្ដី​ធំក្ដី​

ចូរ​ស្ដាប់​គ្រប់គ្នា ។​
ដ្បិត​មនុស្ស​ឥឡូវ​យក​ខុស​ជា​ត្រូវ​យក​ឆ្កួត​ធ្វើជា​
អំពើអាក្រក់​ឡិកឡក់​លីលា​ព្រហើន​ពាន​ពារ​

អាង​មាស​អាង​ប្រាក់ ។​
អាង​ព្រើល​អាងប្រាជ្ញ​អាង​កោង​អាង​កាច​អាង​កាប់​អាង​ចាក់​
អាង​ជើង​អាង​ដៃ​អាង​វាយ​អាង​ធាក់​អាង​គុក​ច្រវាក់​

អាង​ម៉ា​ស៊ិន​កាត់​ក ។​
អាង​សុទ្ធតែ​ខុស​កូន​អើយ​ចាំ​ចុះ​អាង​នោះ​មិនល្អ​
អ្នក​គិត​ឲ្យ​ល្អិ​ត​ដ្បិត​ស្រុក​លោក​ក្រ​ប្រមា​តំណ​

ត​ទៀត​ទៅ​មុខ ។​
សាសនា​នៅ​ឆ្ងាយ​លែង​បាន​សប្បាយ​មានតែ​កើតទុក្ខ​
កើត​ទាន់​លោកិយ​ឮ​តែ​ទំនុក​ដំណែល​អាពុក​

ចូរ​ចាំ​គ្រប់គ្នា ។​
អ្នក​ជឿ​ពាក្យចាស់​ជឿ​ចាំ​ឲ្យ​ណាស់​កុំ​ធ្វើ​បំពារ​
អ្នក​ហ៊ាន​ស្បែក​ដាច​អ្នកខ្លាច​ស្បែក​ជា​មនុស្ស​ចោរ​ប៉ោល​បៀ​

កុំ​យក​ខ្លួន​បៀត ។​
ឃើញ​ប្ញ​ក​គេ​ល្អ​ទោះបី​មាន​ក្រ​យក​គេ​ជា​ញាតិ​
គួរ​រាប់​អ្នក​ក្រៅ​ផៅ​អ្នក​ឯទៀត​រាប់​រើស​មារ​យាន​

សុចរិត​ត្រឹមត្រូវ ។​
រៀន​បទ​រៀន​បាន​កុំ​កោង​ហួស​ខ្នាត​កុំ​ភ្នាត់​ហួស​ផ្លូវ​
កុំ​ភ្លើន​ភេ្ល​ច​ម៉ែ​កុំ​ប្រែ​ហួស​ឱ​ឃើញ​ចាស់​សក់ស្កូវ​

កុំ​សូវ​មើលងាយ ។​
បន្ទន់​អាត្មា​ខ្លាច​មេខ្លា​ចបា​ខា្ល​ចតា​ខ្លាច​យាយ​
បំរើ​មហាក្សត្យ​ប្រយ័ត្ន​ស្ដេច​ទាយ​ពាក្យពិត​ទំនាយ​

រលាយ​កេរ្ដិ៍ឈ្មោះ ។​
ពាក្យ​ស្តេច​ពាក្យ​គ្រូ​មាន​ប្រៃ​មាន​ជូរ​កម្រ​ពិរោះ​
ជួន​ទាយ​ឲ្យទាប​ជួន​ទាយ​ឲ្យ​ខ្ពស់​ទាយ​ឲ្យ​សក្ដិយស​

ទាយ​ចុះ​កុំ​ខឹង ។​
បម្រើ​មើល​ភេទ​ចំណាំ​ព្រះ​នេត្រ​ហេតុ​ខ្លួន​ឲ្យដឹង​
ខ្លួន​ខ្ជិល​ហៃ​ព្រើល​លោក​មើល​សំឡឹង​សំឡក់​ឲ្យ​ប្រឹង​

ខំ​ប្រិត​សូត្រ​រៀន ។​
បម្រើ​មើលពុត​ប្រាជ្ញា​ឲ្យ​មុត​សា្មរ​តី​ឲ្យមាន​
បើ​ខ្លៅ​ឲ្យ​ប្រាជ្ញ​បើ​ខ្លាច​ឲ្យ​ហ៊ាន​ចង់បាន​របៀន​

កុំ​អៀន​កុំ​ខ្មាស ។​
ពុត​លោក​ជាធំ​ជ្រងោ​ប៉ុន​ភ្នំ​ឯង​មើល​មិន​ច្បាស់​
បម្រើ​លោក​ណា​លោក​ហ្នឹង​ជា​ម្ចាស់​លោក​ស្អប់​អ្វី​ណាស់​

ប្រាស​ចោល​ឲ្យ​ឆ្ងាយ ។​
កុំ​ឈម​ឈរ​ជិត​កុំ​យក​ធ្វើ​មិត្រ​ភ្ជាត់ខ្លូន​អន្ដរាយ​
បើ​ប្រពន្ធ​កូន​កូនចៅ​ហា្វយ​អាពុក​ឬ​ម្ដាយ​

ឱន​កាយ​ប្រតិ​ប​ត្ដិ ។​
អ្នក​កុំ​មើលងាយ​ឃើញ​គេ​រីករាយ​ព្រួញខ្លួន​ប្រយ័ត្ន​
ត្រកូល​ញាតិ​ផៅ​កូនចៅ​មហាក្សត្រ​ស្មើ​ថ្លើម​ប្រមាត់​

ប្រមាថ​មិនបាន ។​
ទោះ​អ្នក​ដទៃ​អ្នក​ព្រៀង​អ្នក​ព្រៃ​ដែល​លោក​រាប់អាន​
កុំ​ថា​តែ​មនុស្ស​ទោះ​សត្វ​តិរច្ឆាន​ឯង​ស្អប់​ប៉ុន្មាន​

កុំ​ហ៊ាន​ប្រមាថ ។​
របស់​ឬ​ទ្រព្យ​ដែល​ជា​សំអប់​កុំ​បាច់​សំអាត​
ទ្រព្យ​ណា​សំឡាញ់​អស់អញ​ឱហាត​ចូរ​ចៅ​សង្វាត​

ជួយ​ថែរក្សា ។​
កុំ​ជិះ​កុំ​ជាន់ ស្មៅ​ផ្ទីអាចម៍មាន់​ពាក្យចាស់​ឧបមា​
បុរាណ​ហៅ​ផ្ទី​ពីរ​បី​ប្រការ​កុំ​ស៊ី​ត្រង់ណា​

ជុះ​ដាក់​ត្រង់​ហ្នឹង ។​
សាច់​សាលោហិត​កុំ​ផ្ដួល​ផ្ដេក​ផ្ដិត​ផ្ដួច​ទោស​កើត​ប្ដឹង​
អាពុក​ផ្ដែផ្ដាំ​ចូរ​ចាំ​ចេះ​ថ្លឹង​សាច់​ថ្លើម​សួត​ឆ្អឹង​

និង​ស្បែក​ខាងក្រៅ ។​
សាច់​សួត​ក្នុង​ខ្លួន​ទុក​ស្មើ​បងប្អូន​ប្រពន្ធ​កូនចៅ​
សរសៃ​និង​ស្បែក​ចែក​ជា​ញាតិ​ផៅ​ខ្ញុំស្រី​ខាងក្រៅ​

ជា​ស្មៅ​អាចម៍​មាន់ ។​
ស្រី​ខ្ញុំកំដរ​បើ​ឃើញ​រូប​ល្អ​កុំ​ល​លូកលាន់​
កុំ​លួច​លប​លេង​ក្រែង​ម្ចាស់​គេ​ទាន់​កុំភ​ប់កុំ​ភាន់​

អាប់អន់​អាត្មា ។​
បើ​អ្នក​មានយស​មាន​សក្ដិ​ខ្ពង់ខ្ពស់​គាប់​នឹង​រាជការ​
ធ្វើ​ធំ​ធ្វើ​ថី​មន្ដ្រី​មាន​ត្រា​ព្រះ​ហ្លួង​ឧកញ៉ា​

សាលា​កុង្សីយ៍ ។​
ចេះ​ច្បាប់​បារាំង​កុំ​ភ្លេច​ស​ច្ទំ​កត​ញ្ញូខន្ដី​
កុំ​ឆ្មើង​ហួស​មាឌ​ភ្លេច​ញាតិ​ប្រុស​ស្រី​ជំនុំ​កាត់ក្ដី​

យក​ឧបេក្ខា ។​
កុំ​កាន់​សីហ​លោ​កុំ​កាន់​លោ​ភោ​ទោសោ​មោហោ​
កុំ​ជក់​អាភៀន​កុំ​ឃ្លាន​ផឹកស្រា​កុំ​ស្អប់​ខាង​ណា​

សច្ចា​យក​ត្រង់ ។​
ល្ងង់​លោម​ពិសោធ​កុំ​ឆ​បញ្ជោត​បញ្ចូល​ឲ្យ​បង់​
ឲ្យ​បែក​ឲ្យ​បាក់​ពាក្យ​សត្យ​ពាក្យ​សង្ឃ​កូន​អើយ​ផ្ចិត​ផ្ចង់​

តម្រង់​សា្មរ​តី ។​
កុំ​ភើ​ន​ឃើញ​ប្រាក់​កុំ​ភ្លើ​ភ្លាត់​សក្ដិ​ធ្លាក់​ទៅ​វិចី​
កាន់​ឆ​មិន​ទសពិធ​រឹត​ឡើងរាសី​គាប់​ពី​លោកិយ​

ដល់​បរ​លោ​នាយ ។​
អ្នកក្ដី​ជា​ភ្លើង​កុំ​កាត់​កាន់ជើង​អ្នក​ម្ខាង​មើលងាយ​
ចៅក្រម​ជា​ទឹក​រំ​ឮ​ករំ​លាយ​កុំ​ជេរ​កុំ​វាយ​

បង្ខំ​នាំ​ខុស ។​
ចោរ​ខូច​លួច​ប្លន់​រី​ចោរ​ស្មីគ្រ​ស្មន់​តណ្ហា​ស្រី​ប្រុស​
កុំ​ស្អប់​ខាង​ណេះ​បញ្ចេះ​ខាង​ណោះ​លួងលោម​បញ្ចុះ​

បញ្ចូលចិត្ដ​ក្ដី ។​
កុំ​ដុត​ឲ្យ​ក្ដៅ​បើ​ឃើញ​គ្នា​ខ្លៅ​ប្រាជ្ញា​គ្នា​ខ្លី​
កុំ​ឃ្លាន​ប្រាក់​ប្រុស​បន្ដុះ​ខាង​ស្រី​បើ​កាន់​ច្បាប់​ថ្មី​

កុំ​ចោល​ប្បាប់​ចាស់ ។​
កុំ​ដៀល​អ្នកស្រែ​ត្រកូល​ឯង​ខ្មែរ​កុំ​ប្រែ​ក្រ​ឡាស់​
ក្រឡេកឃើញ​គុណ​ទន់​ខ្លួន​សំពះ​កុំ​ធ្វើ​អ្នក​ណាស់​

កុំ​ត្មះ​អ្នកក្រ ។​
អ្នក​កុំ​ភ្លេច​គុណ​គ្រូ​លេខនព្វន្ដ​គ្រូសូត្រ​អក្សរ​
កុំ​ចាប់ដៃ​ទាញ​គំ​នា​ប់ងក់ក​កុំ​ជជែក​ត​

ស្មើ​មិត្រ​សំឡាញ់ ។​
រាស្ដ្រ​រត់​ចូល​ជ្រក​សូម​សាក​ទៅមក​កុំ​អើ​ឯង​អញ​
ពាក្យ​ពុំ​ពីរោះ​គេ​កើត​មួ​ក្នាញ់​គេ​ដៀល​ផ្ទាល​ផ្ទា​ញ់​

អន្ដរាយ​កេរ្ដិ៍ឈ្នោះ ។​
កុំ​ឆ្មើង​អាង​បុណ្យ​ស្រដី​ឲ្យ​ទន់​ពោល​ពាក្យ​ពិរោះ​
ខ្លួន​អ្នក​នឹងថ្កើ​នឹង​ឡើង​សក្កិយស​កុំ​ឆ្លៀត​នាំ​ឈ្នោះ​

ញុះញង់់​អ្នកធំ ។​
កុំ​ស្អប់​អ្នកតូច​បើ​ឃើញ​គ្នា​ខូច​គួរ​គិត​ប្រមុំ​
ទោស​គ្នា​តិច​តូច​ផ្គួច​ឡើង​ជា​ធំ​ផ្សែង​ពួត​ជា​ដុំ​

ផ្លុំ​ឆេះ​ជា​ភើ្ល​ង ។​
កុំ​ភ្លើន​ភ្លេចខ្លួន​ចេះ​សាសន៍​ចិន​យួន​កុំ​ចោល​ខ្មែរ​យើង​
កុំ​ធ្វើ​ក្រ​អី​ត​កុំ​ពើត​កុំ​ពើង​កុំ​ពាក់​ស្បែកជើង​

ចូល​វត្ដ​លោកសង្ឃ ។​
ដោះ​មួក​ដាក់​ឆត្រ​ឱន​កាយ​ប្រតិ​ប​ត្ដិ​លំអុត​ឱនអង្គ​
កុំ​ស៊ី​តាម​ឃា្ល​ន​កុំ​ហ៊ាន​តាម​ចង់​កាន់​ច្បាប់​ស្រុក​ហ្វ្រា​ង្ស៍​

កុំ​បង់​សាសនា ។​
កុំ​ចង់​ថ្កើង​ពេក​កុំ​លើក​ដំណេក​ហួស​មេ​ហួស​បា​
តែង​ខ្លួន​ឲ្យ​ល្មម​មើល​ពូជ​ពង្សា​សង្ខេបនិ​ដិ្ធ​តា​

រឿង​ផ្គាប់បុណ្យ​សក្ដិ ។​
បើ​ទៅ​ជា​រាស្ដ្រ​ប្រាជ្ញា​វៃ​ឈ្លាស​គូរវាស​ឆ្លក​ឆ្លាក់​
ឲ្យ​ឆ្លៀត​រែកពុន​បើ​ធ្ងន់​សុំ​ដាក់​ខំរ​ក​មាស​ប្រាក់​

ឲ្យ​គ្រាន់ទា​ន់​ចាយ ។​
រាជ្យ​បារាំងសែស​កូន​កុំ​ប្រហែស​កុំ​ថ្នម​រូប​កាយ​
ដើរ​គិត​ដេក​គិត​ជួញ​ជិត​ជួញ​ឆ្ងាយ​បើ​ចង់​សប្បាយ​

ស្រេច​នៅ​មានទ្រព្យ ។​
រាជ្យ​ហ្លួង​ពីមុន​រកស៊ី​រែកពុន​មាន​ក្រ​តាម​ភ័ព្វ​
រាជ្យ​លោក​ឥឡូវ​ត្រូវ​ខំ​ឲ្យ​ញាប់​តែ​ខ្ជិល​ច្រើន​ជាប់​

ខ្នោះដៃ​ខ្នោះជើង ។​
តាំងពី​ឆ្នាំ​ច​ចាំ​ជា​ដំ​ណ​ទំនិញ​ឡើងថ្លៃ​
ចងក្បិន​ឲ្យ​តឹង​ប្រឹង​កុំ​សំចៃ​សញ្ជឹង​យប់​ថ្ងៃ្​

កុំឲ្យ​ក្រខ្សត់ ។​
បើ​ចង់​ស្រាល​ខ្លួន​រៀនសូត្រ​ឲ្យ​មួន​ឲ្យ​មាំ​ឲ្យ​ស្ទាត់​
កុំ​ចេះ​ស្ទាក់ស្ទើរ​ល្ងិល្ងើ​ឥតបទ​បើ​ចេះ​ប្រាកដ​

ប្រាក់​រត់​តាម​ហៅ ។​
កុំ​ថ្ម​មក​ម្លាំ​កាប់​ជីក​ចូក​ចាំង         កុំ​ថា​រងា​ក្ដៅ​
រៀន​អ្វី​រៀន​ឲ្យ​ឆ្អិន​កុំឲ្យ​ខ្លោចឆៅ​កុំ​ដេក​តែ​ខ្លៅ​

ក្រ​ក្រៅ​សណ្ដា​ប់ ។​
បើ​ល្ងង់​ឲ្យ​ចេះ​រក​រៀន​តម្រិះ​រិះរក​តម្រាប់​
ឥន្ទ្រី​យ​ឆ្វែង​ស្ដាំ​កុំ​ចាំ​គេ​ប្រាប់​រៀន​ស្ដី​រៀន​ស្ដាប់​

រៀន​មើល​ឲ្យ​ស្ដែង ។​
កើតមក​ជា​មនុស្ស​ទាំងស្រី​ទាំងប្រុស​មិន​ដែល​ចេះ​ឯង​
បើ​ក្រ​ឲ្យមាន​វិញ្ញាណ​ចេះ​ក្រែង គិត​គ្រប់​កន្ែល​ង​

កុំ​ដេក​តែ​ក្រ ។​
កុំ​ភ្លន់​កុំ​លួច​កុំ​ខ្ជិល​កុំ​ខូច​កុហក​ឆូវ​ឆ​
បោកប្រាស​យក​ប្រាក់​ច្រវាក់​ជា​ប់ក​កាន់​មារ​យាន​ល្អ​

សុចរិត​ត្រឹមត្រូវ ។​
កូន​អើយ​រកស៊ី​កកាយ​ធរណី​ធ្វើស្រែ​យក​ស្រូវ​
កុំ​តាម​អ្នកណា​បា​តាមតែ​ឱ​លើក​ភ្លឺ​ជិត​ផ្លូវ​

កុំ​ស្រាស់​បន្លា ។​
គេ​ដើរ​យប់​ថ្ងៃ​មុត​ជើង​មុត​ដៃ​ដឹង​ចៀស​ទៅណា​
ចៀស​ចុះ​ជាន់​ស្រូវ​ហើយ​ជេរ​ផ្ដាសា​កូន​មា្ដ​យអាណា​

ស្រាស់​ដើរ​មិន​រួច ។​
កុំ​យក​គល់ឈើ​ទៅ​ដាក់​ពីលើ​ទោះ​ធំ​ទោះ​តូច​
ជំពប់ជើង​គេ​គេ​ថា​ឯង​ខួច​ជេ​ដៀរ​ដល់​ពូជ​

ប្រដូច​មេបា ។​
លើក​ភ្នឺ​ឲ្យ​ធំ​បង្ហាប់ឲ្យ​មាំ​គាប់​ភ្នែក​ទេវតា​
ស្មើ​បាន​សង់ស្ពាន​នឹង​មាន​ផលា​កើត​សាធុការ​

អាយុ​យីន​វែង ។​
កូន​អើយ​ធរ​ណី​បើ​តាម​គម្ពីរ​ដែល​លោក​សម្ដែង​
កុំ​ចង់បាន​ធំ​ក្រមុំ​ឆ្វៀល​ឆ្វែង​កុំ​លើកដី​ឯង​

លប​ដាក់​ស្រែ​គេ ។​
អំពើអាក្រក់​មួក​ចំរៀក​សក់​ធ្លាក់​ទៅ​និរ​យេ​
បន្ចុប្បន្ន​លោកិយ​កើតក្ដី​វាយ​ជេរ មិន​ដែល​ខុស​ទេ

ព្រោះ​ដី​មួយ​ហត្ថ ។​
កុំ​ជួញ​ចង់​ទាស់          ខួច​ខាត​របស់អស់​ទ្រព្យសម្បត្ដិ​
ចង់​គង់​ប្រយោជន៍​ឲ្យ​ចេះ​ប្រយ័ត្ន​ពាក្យ​ឱ​មួយ​ម៉ាត់​

ឲ្យ​គិត​មួយ​ម៉ោង ។​
សំអាត​ផ្ចិតផ្ចង់​លើក​ភ្លឺ​ឲ្យ​ត្រង់ កុំ​លើក​ឲ្យ​កោង​
អ្នក​កុំ​ប្រហែស​ក្រែង​មាន​ប្រហោង លើក​មើល​ទំនង​

ទំនាប​ទឹក​ហូរ ។​
ចំនួន​ទឹកស្ទឹង ទឹក​ព្រែក​ទឹក​បឹង​ទឹក​វាល​ទឹកអូរ​
អ្នក​លើ​លិច​ស្រូវ​ត្រូវ​បើក​បង្ហូរ​អ្នក​ក្រោម​កុំ​ផ្ងួរ​

បន្ធួ​រហូស​នៅ ។​
រាំង​រីង​ថ្ងៃ​យប់​ឆាប់​លើ​ក​ឆាប់​ទប់​កុំ​ឲ្យ​បាក​ជ្រៅ​
ក​ត្ដិក​ចេញ​ខ្យល់​តម្កល់​ទឹក​នៅ​បើ​ចង់បាន​ស្រូវ​

ស្រេច​នៅត្រឹម​ថែ ។​
កុំ​យក​គ្រាប់​ត្នោត​ទៅ​ដាំ​ទៅ​ដោត​ពីលើ​ភ្លឺស្រែ​
ចិត្ដ​គិត​ប្រមាណ​ចង់បាន​ផ្កា​ផ្លែ​ដាំ​ដុះ​ប​ង្ហែ​

បង្ហិន​ខ្លួនឯង ។​
ដល់​ត្នោត​ឡើង​គល់ឡើង​កើត​នាំ​ខ្វល់ធាង​លូត​ឡើង​វែង​
ភ្ជួរ​រាស់​ជាប់​នឹម​ក្របី​ជាប់​ស្នែង ទទើសទទែង​

ភ្ជួរ​ឆ្វេង​មិនត្រូវ ។​
ដល់​ត្នោ​វា​ធំ​មាន​ស្លឹក​វា​ទុំ​វា​ជ្រុះ​ក្នុង​ស្រូវ​
ស្រែ​ឆ្ងាយ​ពី​ផ្ទះ​ឃ្លាត​ណាស់​ពី​ផ្លូវ ទំរាំ​តែ​ទៅ​

រលួយ​ស្រូវ​អស់ ។​
កូន​អើយ​កុំ​ឆោត​បើ​ចង់បាន​ត្នោ​ដាំ​ដោយ​កៀន​កោះ​
ដី​ទួល​ចំការ​ឯណា​ចន្លោះ​ដាំ​ជា​របោះ​

ជាយ​ជួរ​របង ។​
របៀប​ចំការ​ថែទាំ​រក្សា​យូរៗស្រាស់​ម្ដង​
ស្រា​ស់​ឲ្យ​ត្រូវ​ជួរ​មើល​គួរសម​ផង​កុំ​មើល​មុជ​ឆ្លង​

ទៅ​ស្រាស់​ខាងក្រៅ ។​
មិន​គាប់ប្រសើរ​របង​វា​ដើរ​អ្នក​ម្ខាង​វា​ក្ដៅ​
កើតក្ដី​កើត​ក្ដាំ​អស់​ខោ​អស់​អាវ​ខឹង​អស់​ញាតិ​ផៅ​

ពីព្រោះ​ចំការ ។​

No comments:

Post a Comment